
ភ្នំពេញ ៖ គិតមកទល់ពេលនេះមានរយៈជិត ១០០ ថ្ងៃហើយដែលតារាស្រីកម្សត់វីជេ អាលីយ៉ា បានទទួលមរណភាពទាំងវ័យក្មេងគួរអោយសោកស្តាយ ខណៈនាងបានធ្លាក់ខ្លួនឈឺធ្ងន់កាលពីពេលកន្លងមកនេះ។ ម្យ៉ាងទៀតអ្វីដែលសង្វេគខ្លាំងទៀតនោះគឺការស្លាប់របស់នាងគ្មានឪពុក-ម្តាយឬសាច់ញ្ញាតិធ្វើបុណ្យនោះឡើយ ពោលគឺមានតែមិត្តភក្តិសល្បៈប៉ុណ្ណោះ។
ស្របពេលដែលឱកាសជិតគំរប់ខួប ១០០ ថ្ងៃដែលឈានចូលមកដល់សល់ត្រឹម១ថ្ងៃទៀតនោះ ក៏ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ក្រោយពេលមាននារីម្នាក់ដែលអះអាងថាជាមិត្តភក្តិវីជេ អាលីយ៉ា នោះបានបញ្ចេញព័ត៌មានមកថា វីជេអារីយ៉ា ព្រលឹងខ្មោចរបស់ អាលីយ៉ា បានមករកខ្លួនទាំងកណ្តាលថ្ងៃធ្វើឲ្យនាងភ័យមិនស្ទើរនោះទេ។
បង្ហោះភ្ជាប់មកជាមួយរូបភាពវីជេ អាលីយ៉ា នារីរូបនោះបានរៀបរាប់យ៉ាងព្រឺសម្បុរថា មីខ្មៅឯងទៅចោលអញអស់ ៩៩ ថ្ងៃហើយ ស្អែកចាំអញទៅជួបនៅវត្តទួលឲ្យគ្រប់ ១០០ ថ្ងៃ។ អញដឹងតែទៅហើយមិនបាច់ខំស្កាត់មកប្រាប់ទាំងកណ្តាលថ្ងៃគ្រាន់តែដេកបាន ១០ នាទីសោះ យី!។ Always love you beautiful girl…។
សូមបញ្ជាក់ថា តារាសម្តែងធ្លាប់លេចឈ្មោះល្បីក្នុងចង្កោមសិល្បៈ និងជាបុគ្គលកំព្រាឪពុកម្តាយ វីជេអាលីយ៉ា បានទទួលមរយៈភាពកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះនៅមន្ទីពេទ្យកាល់ម៉ែត្រ។ ការស្លាប់របស់វីជេ អាលីយ៉ា គឺមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះសពរបស់នាងក៏ត្រូវបានបូជាយ៉ាងតក់ក្រហល់បំផុត៕
Be the first to comment