ស្នាមញញឹមជាថ្មីរបស់ក្មេងប្រុសលីហេង ក្រោយពេលជួបគ្រោះថ្នាក់ឡានធំកិនដាច់ជើង និងប្រដាប់ភេទ

0
246

មហាជនច្បាស់ជានៅចាំច្បាស់ពីករណីក្មេងប្រុសកម្សត់មួយរូបឈ្មោះ លី ហេង អាយុ ៨ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឡានធំកិនខ្ទេចជើង រហូតដល់កាត់ជើង និងប្រដាប់ភេទ។ ក្រោយពីកុមារា លីហេង ត្រឡប់មកពីព្យាបាលរបួសនៅប្រទេសវៀតណាម ក៏នៅតែមានសប្បុរសជនជាច្រើនបានផ្តល់អំណោយ និងថវិកាមួយចំនួនជូនដល់ប្អូនប្រុស ដែលត្រូវកាត់ប្រដាប់ភេទ និងកាត់ជើងក្លាយខ្លួនពិការ។ យ៉ាងណាមិញកាលពីម្សិលមិញនេះ ក្រុមគ្រួសារ លីហេង នៅតែបន្តបញ្ជូនក្មេងប្រុសកម្សត់នេះ ទៅពិនិត្យតាមដានស្ថានភាពបន្តនៅមន្ទីរពេទ្យ នៅប្រទេសវៀតណាម។ ក្នុងនោះផងដែលក្រោយពីបានឃើញស្នាមញញឹមក្មេងប្រុសកម្សត់រូបនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតជាខ្លាំង និងជូនពរឲ្យ លី ហេង ឆាប់ជាសះស្បើយព្រមទាំងលើកទឹកចិត្តឲ្យក្មេងប្រុសរូបនេះកុំចុះចាញ់នៅក្នុងឆាកជីវិត៕


LEAVE A REPLY

Please enter your comment!
Please enter your name here