ញាក់សាច់! ដេ​ន​នី ក្វាន់ មានឈ្មោះនៅក្នុង​កាសែត​ដ៏​ល្បី​របស់​អង់គ្លេស​និង​​រុស្សី​

0
221

​ភ្នំពេញ​ ៖​ តារា​សម្តែង​មាន​ប្រជាប្រិយភាព​ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាមួយ​ការលើកសរសើរ​ទឹកចិត្ត​មនុស្សធម៌​កញ្ញា ដេ​ន​នី ក្វាន់ ស្រប​ពេលដែល​អាជីព​សិល្បៈ​ត្រូវបាន​មានឱកាស​បង្ហាញ​វត្តមាន​ជាថ្មី​ឡើងវិញ​ ក្រោយពេល​រង​ការព្រមាន​របស់​ក្រសួង​រយៈពេល​១​ឆ្នាំ​នោះ​ ពេលនេះ​នាង​បាន​ត្រូវ​បានការ​សែត​បរទេស​ដ៏​ល្បីល្បាញ​ចំនួន ​២ ​ធ្វើការ​ចុះផ្សាយ​អំពី​នាង​។​
​តាមរយៈ​ម្ចាស់​ Account Facebook មួយ​មាន​ឈ្មោះថា ពៅ សារី បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ដោយ​លើកឡើងថា នារី​ជនជាតិ​កម្ពុជា​ម្នាក់នេះ​គាត់​មាន​ភាពល្បីល្បាញ​លំដាប់​អន្តរជាតិ នៅពេលដែល​គាត់​ទទួល​ការរិះគន់។ ​តែ​ការរិះគន់​នេះ​បាន​នាំអោយ​ខ្លួន​គាត់​ទទួល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដោយ​មិន​គិតថ្លៃ​នៅលើ​ទំព័រ​កាសែត​បរទេស​ចំនួន​ ២ ​ទៀតផង​។
​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា​ កាសែត​បរទេស​ចំនួន​ ២ ​ដែល​ចុះផ្សាយ​ពី​កញ្ញា ដេ​ន​នី ក្វាន់ នោះ​គឺមាន​ទំព័រ​កាសែត​ចំណាស់ ​The Sun ដ៏​ល្បីល្បាញ​របស់​ប្រទេស​អង់គ្លេស ​និង​បណ្តាញ​ព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​រុស្សី RT ( Russia Today) ដោយ​មិនចាំបាច់​បង់ប្រាក់​ផ្សព្វផ្សាយ​រាប់សែន​ដុល្លារ​នោះឡើយ ។
​ជាមួយគ្នា​នៃ​ការលើកឡើង​ខាងលើ​នេះដែរ​សាមីខ្លួន​កញ្ញា ដេ​ន​នី ក្វាន់ ពុំបាន​បញ្ចេញ​ចំណាប់អារម្មណ៍​អ្វី​ច្រើន​នោះទេ​ គឺ​នាង​បានត្រឹមតែ​សរសេរ​ដោយ​ខ្លី​ថា​ដល់​ម្លឹ​ង​ផង ​ខណៈ​មាន​ទស្សនិកជន​ជាច្រើន​សម្តែង​ការភ្ញាក់ផ្អើល​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here