វីដេអូ​​ស្ដែង​ៗ ផ្ទុះ​ក្ឌាំងៗ ឆេះ​រថយន្ត​ដឹក​សិល្បករ​មួយ​ក្រុម​ឆ្ពោះទៅទីរមណីយដ្ឋាន​គិរីរម្យ (មានវីដេអូ)

0
219

កាលពីថ្មីៗនេះ មាន​ហេតុការណ៍​គួរ​ឲ្យ​តក់​ស្លុត​មួយ​បាន​កើត​ឡើង​ទៅ​រថយន្ត​ដឹក​តារា​សម្ដែង​មួយ​ក្រុម​ទៅ​ថត​កុន​នៅ​គិរីរម្យ ដោយ​រថយន្ត​សិល្បករ​កំពុង​ជិះ​បាន​ឆាប​ឆេះ ផ្ទុះ ធ្វើ​ឲ្យ​សិល្បករ​រត់​បាត​ជើង​ស​ព្រាត​ដូច​គ្នា។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​ម៉ោង ១០ និង​៣០នាទី​ព្រឹក​នា​ថ្ងៃ​ម្សិលមិញ​នៅ​តំបន់​គិរីរម្យ ដោយ​រថយន្ត​ដឹក​សិល្បករ​មួយ​ក្រុម​ខាង​លើ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​អស់​ទាំង​ស្រុង។ លោក យន សុភ័ក្រ ដែល​ជា​តារា​សម្ដែង​ម្នាក់​ក្នុង​ចំណោម​តារា​ខ្មែរ​៣-៤នាក់​ទៀត​ស្ថិត​នៅ​លើ​ឡាន​មុន​ហេតុការណ៍ បាន​ប្រាប់​ថា នេះ​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​បំផុត​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​របស់​លោក។ តារា​ប្រុស​ដដែល បាន​រៀបរាប់​ពី​ហេតុការណ៍​ថា នៅ​វេលា​ម៉ោង​ដូច​ខាង​លើ​នា​ថ្ងៃ​ម្សិលមិញ​នេះ លោក និង​​សិល្បករ​ផ្សេង​ទៀត​បាន​រួម​ដំណើរ​ជាមួយ​គ្នា នៅ​ក្នុង​រថយន្ត​ខាង​លើ ដើម្បី​ថត​កុន​មួយ​រឿង។ មុន​ទៅ​ដល់​កន្លែង​កើត​ហេតុ រថយន្ត បាន​ជួប​ឧប្បត្តិហេតុ​របូត​ទុយោ​ប្រេង​សាំង ម្ដង​ជា​ពីរ​ដង។ តៃកុង ឡាន​ក៏​បាន​ចុះ​ទៅ ធ្វើ​ម្ដង​ជា​ពីរ​ដឹង​ដែរ និង​បន្ត​ដំណើរ​ទៅ​មុខ​រហូត​ដល់​កើត​រឿង។ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ រថយន្ត​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ឈាន​ដល់​ឆាប​ឆេះ​តែ​ម្ដង។ “ពេល​ទៅ​ជិត​ដល់​កន្លែង​ឆេះ​ហ្នឹង ឡាន​ធ្វើ​ទុក​ទៀត ដោយ​ធំ​ក្លិន​ផ្សែង​ពេញ​ឡាន ពួក​ខ្ញុំ​ក៏​ប្រាប់​តៃកុង​ឡាន​ថា ពូ​ឡាន​ដូច​អត់​ស្រួល​ទេ​ពូ…ហើយ​ពូ​តៃកុង​ឡាន​ថា មិន​អី​ទេ ផុត​ផ្លូវ​កោង​បន្តិច​សិន លុះ​ដល់​ផុត ឈប់​ហើយ​បើក​ដំបូល​ឡាន​ខាង​មុខ គ្រាន់​បើក​មក អណ្ដាត​ភ្លើង​ចេញ​មក​វូ…ចេញ​មក​វូ ពួក​ខ្ញុំ​រត់ ខ្លះ​ក៏​ហក់​ពី​លើ​ឡាន​មក​តែ​ម្ដង ពិត​ជា​រន្ធត់​ណាស់​បង”។ តាម​លោក យន សុភ័ក្រ ហេតុការណ៍​ខាង​លើ មិន​បាន​បណ្ដាល​នរណា​ម្នាក់​រង​របួស​ទេ ប៉ុន្តែ​រថយន្តម៉ាក សុំាយ៉ុង ១៥កៅអី និង​ទ្រព្យសម្បត្តិ​ជា​គ្រឿង​សម្រាប់​ថត​កុន​មួយ​ចំនួន ត្រូវ​បាន​ឆាប​ឆេះ​អស់​ទាំង​ស្រុង៕



LEAVE A REPLY

Please enter your comment!
Please enter your name here